Saturday, June 10, 2017







Bt-news.com និង bt-newsdaily.blogspot.com   បែកធ្លាយតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ​ភ្នាក់ងារ កាសែតកោះ សន្តិភាព ប្រចាំ ខេត្តស្ទឹងត្រែង កាងអោយ លោក ឌួង វិចិត្ត មេបញ្ជាការរង PM ទទួលបន្ទុកព្រហ្មទណ្ឌ ជាប់ ពាក់ព័ន្ធ ក្រុមឈ្មួញ អ្នករកស៊ីដឹកជញ្ជូនឈើ ប្រណិតទៅលក់នៅប្រទេស វៀតណាម !!!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តស្ទឹងត្រែង៖
បែកធ្លាយតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ថា​ភ្នាក់ងារកាសែតកោះ សន្តិភាព ប្រចាំ ខេត្តស្ទឹងត្រែង កាងអោយ លោក ឌួង វិចិត្ត មេបញ្ជាការរង PM ទទួលបន្ទុកព្រហ្មទណ្ឌ ជាប់ ពាក់ព័ន្ធក្រុមឈ្មួញ អ្នករកស៊ីដឹកជញ្ជូនឈើ ប្រណិតទៅលក់នៅប្រទេស វៀតណាមប្រភពបែកធ្លាយពីមន្ត្រីសមត្ថកិច្ចក្នុងខេត្ត និយាយថា លោក រ៉ូ សាលី អ្នកកាសែតតាំងខ្លួន ជា អ្នក ធំប៉ិនមហាមេឃ និងតំណាងអោយអ្នកកាសែតខេត្តស្ទឹងត្រែង និង បញ្ជាមេអាវុធហត្ថ តែងតែ ចាប់វៃខ្នោះអ្នក ព័ត៌មានដែលបានតាមថតរូបភាពបទល្មើសព្រៃឈើ

មន្ត្រីសមត្ថកិច្ចដែលលក្ខណសូមមិនបញ្ចេញឈ្មោះបានខ្សឹបថាក្រុមឈ្មួញឈើធំៗដ៏ល្បីៗប្រចាំខេត្តស្ទឹងត្រែងគឺមានឈ្មោះ កាំង ជាមន្ត្រីយោធា ដឹកឈើចេញពី ស្រុក សៀមប៉ាង ឆ្ពោះទៅ ស្រុកកូនមុំ ខេត្តរតនគិរិ និងបន្តទៅ ប្រទេសវៀតណាម  ! ឈ្មោះ ទូ ! ឈ្មោះ ដុង ! ឈ្មោះ បូរី ! ឈ្មោះ ខៀន និង អតីតឈ្មួញមេការយាយព្រឿង ឈ្មោះ គ្នី  ! ពួកគេរកស៊ីដឹកជញ្ជូនឈើយក ទៅលក់ នៅប្រទេស វៀតណាបានយ៉ាងរលូន និងមានជនឆ្លៀតឱកាស កំពុងប្រើប្រាស់ ឈ្មោះ មន្ត្រីរាជការ ! កងកម្លាំងប្រដាប់ អាវុធ  ! យកលុយ ពីក្រុមឈ្មួញឈើនោះ

ជាក់ស្តែងនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ នេះ មានសេចក្ដីរាយការណ៍ ជាថ្មីម្ដងទៀត ថា មានអ្នកកាសែតមួយរូបឈ្មោះ រ៉ូ សាលី ភ្នាក់ងារកាសែតកោះសន្តិភាព នឹងប៉ុស្ដន៍លេខ៥ ប្រចាំ ខេត្តស្លឹងត្រែង ! កំពុងប្រើឥទ្ធិពលកាសែតធំៗ កាងបទល្មើសព្រៃឈើ ដឹកទៅលក់នៅប្រទេសវៀតណាម
ប្រភពដែលទម្លាយចេញកាលពីថ្ងៃទី០៨ ខែមិថុនា កន្លងមកនេះថា ! មាន មន្ត្រីសមត្ថកិច្ចពាក់ ព័ន្ធប្រព្រឹត្ត អំពើពុករលួយបាន ទារប្រាក់ពីពួកឈ្មួញឈើក្នុងមួយស្ថាប័ន ចាប់ពី១០ម៉ឺនរៀល ទៅ៣០០ដុល្លារ ក្នុងរថយន្តដឹកជញ្ជូនឈើឆ្លងកាត់តាមផ្លូវជាតិនៃខេត្តមួយនេះ ។
សម្រាប់រថយន្តប្រភេទសាំយ៉ុងមួយគ្រឿងដឹកឈើចេញពី ស្រុកសៀមប៉ាងឆ្លងកាត់​ ទីរួម ខេត្តស្ទឹង ត្រែងឆ្ពោះ ទៅកាន់ចំណុចទទួលទិញស្រែពក ! ព្រំប្រទល់ខេត្តស្ទឹង ត្រែង និង ខេត្ត រតនគិរី ! គឺឈ្មួញត្រូវចំណាយលុយដូចខាងក្រោម ៖ ទី១.អ្នកតាំងខ្លួនជាអភិបាល ស្រុកសៀម ប៉ាងក្នុង១រថយន្តពី មុនយកតម្លៃត្រឹម ១០០ដុល្លារ បច្ចុប្បន្ន ទារឡើង ១៥០$
ទី២-មន្ត្រីសមត្ថកិច្ចស្រុកទារ ១រថយន្ត ១០០ដុល្លារ ទី៣-លោក សំណាង ១០០ដុល្លារ
ទី៤-ទាហានផ្នែកសឹករងស្រុក១៥ម៉ឺនរៀល ! ទី៥-មន្ត្រី បរិស្ថានស្រុក១រថយន្ត ៦ម៉ឺនរៀល
ទី៦-មន្ត្រី បរិស្ថានខេត្ត១រថយន្ត១៥ម៉ឺនរៀល ទី៧.ប៉ូលិស.សេដ្ឋកិច្ចខេត្ត១រថយន្ត១៥ម៉ឺនរៀល
ទី៨-អធិការ នប.ស្រុក១រថយន្ត ១០០ដុល្លារ
ទី៩- មន្ទីរអធិការកិច្ច ១រថយន្ត ១៥ម៉ឺនរៀល ទី១០.មន្ត្រីៗប៉ូលិស តាមប៉ុស្តិ៍នរដ្ឋបាលនិមួយៗ ដែលឆ្លងកាត់.ចាប់ពីស្រុកសៀមប៉ាងដល់ស្រែពកបង់លុយមួយរថយន្តក្នុង១ប៉ុស្តិ៍ៗ ចំនួន១០ម៉ឺនរៀល ។ ទី១១.មេព្រសៀមប៉ាង.បង់លុយ១រថយន្ត៣០ម៉ឺនរៀល  ! ទី១២ ! នាយ សង្កាត់រដ្ឋបាលព្រៃឈើនីមួយៗបង់លុយ១៥ម៉ឺនរៀល ! ទី១៣ ! មេព្រៃខេត្តស្ទឹងត្រែងបង់ លុយ១ឡានៗ ១០០ដុល្លា ! ទី១៤ ! យោធាវរៈការពារព្រំដែន និងយោធាខេត្តប្រចាំការ នៅព្រំដែនបង់លុយ ក្នុង១រថយន្តៗចំនួន១២ម៉ឺនរៀល ។
 
ទី15 ! ប៉ូលិសវរៈការពារព្រំដែនបង់លុយ៥០ម៉ឺនរៀល ទី១៦ ! ប៉េអឹមស្នាក់ការបង់លុយ១រថយន្ត ១០ម៉ឺនរៀល ទី១៧! ប៉ូលិសសេដ្ឋកិច្ចក្រសួងៈបង់លុយ១០ម៉ឺនរៀល ទី១៨ ! អ្នករាប់ក្បាល រថយន្តបង់លុយ១ឡាន១០ម៉ឺនរៀល ហើយទី១៩-ឈ្មោះមុនី  ម៉ៅ.ប៉ូលិសសេដ្ឋកិច្ច ក្រសួងទារលុយ១ឡានតម្លៃ៣០ម៉ឺនរៀល , ទី២០-មន្ទីរកសិកម្មខេត្ត ស្ទឹងត្រែងបង់លុយ ១ឡាន៥០ម៉ឺនរៀល.ទី២១សមត្ថកិច្ចព្រះនាមM-7ទារយកមួយរថយន្តតម្លៃ ៣០០ដុល្លារ ។
ទី២២-សមត្ថកិច្ចក្រុងស្ទឹងត្រែងបង់លុយ១រថយន្ត តម្លៃ៣០ម៉ឺនរៀល ។

ទី២៣.យោធាផ្នែកចារកម្មបង់លុយ១ឡាន៥០ម៉ឺនរៀល.ទី២៤.ចៅហ្វាយខេត្តស្ទឹងត្រែងបង់លុយ១ឡាន២៥០ដុល្លា
បើតាមសេចក្ដីរាយការណ៍មកថា ក្នុងមួយយប់មានរថយន្តសាំងយ៉ុងដឹក ឈើមិនក្រោមពី ២០គ្រឿង ទៅ៣០គ្រឿង ដឹកឈើចេញ ពីក្នុងទឹកដី ស្រុកសៀមប៉ាង ទៅចំណុចស្រែ ពកដើម្បីលក់បន្តដំណើរឆ្លងដេនទៅប្រទេសវៀតណាម
ពាក់ព័ន្ធព័ត៌មានបែកធ្លាយការចោទប្រកាន់ខាងលើ អង្គភាព BT-NEWS មិនអាចទំនាក់ ទំនងសុំការបំភ្លឺ មន្រ្តីពាក់ព័ន្ធបានទេ នៅរសៀលថ្ងៃទី ១០ ខែមិថុនា នេះ ដោយសា រកលេខ ទូរស័ព្ទ មិនបាន ! បើមានបញ្ហាសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕  

No comments:

Post a Comment