Friday, June 23, 2017





Bt-news.com និង bt-newsdaily.blogspot.com លោក ភោគ ភន មេបញ្ជាការ ផ្នែកសឹក រងស្រុកអន្លង់វែង រង នូវការរិះគន់ ! បើកដៃអោយ កូនចៅ ឆ្លងដែនចូលកាប់ឈើគ្រញូង ! រកស៊ីគ្រញូង ! និងប្រជាពលរដ្ឋឆ្លងដែន លួចកាប់ឈើគ្រញូងតាមច្រក តំបន់កាន់កាប់ !!!!!




ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖  ទាហានឈ្មោះ អឿន កំសាន ភេទប្រុស អាយុ២៧ ឆ្នាំ នៅអង្គភាព ផ្នែក សឹករងស្រុកអន្លង់វែង អង្គភាព ខ១ / ដែលរង របួសដៃស្តាំ ដោយសាទាហាន ថៃ បាញ់
ខណៈ ឆ្លងដែនលូចកាប់ឈើគ្រញូងក្នុងទឹកដី នៃប្រទេស ថៃ
កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៧ កន្លងមកថ្មីៗនេះ ស្ថិតនៅចំនុចទល់មុខ បង្គោលសីម៉ាលេខ ស្ថិតនៅភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង បច្ចុប្បន្នកំពុងដេកសំរាកព្យាបាលក្នុងបន្ទាយ គ៧ ផ្នែកសឹក រង ស្រុក អន្លង់វែង នៅថ្ងៃទី២៣ ខែមិថុនា ម្សិលមិញ ដែលជាអង្គភាពរបស់ខ្លួន ! កំពុងរង នូវការរិះគន់យ៉ាងខ្លាំងពី ប្រជាពលរដ្ឋ ក៍ដូចជាមហាជនថា !  មេបញ្ជាការឈ្មោះ ភោគ ភន បានបើកដៃអោយកូនចៅ ទៅកាប់ឈើ គ្រញូង ​ព្រោះកន្លងមកព័ត៌មានក្នុងស្រុកបានផ្សព្វ ផ្សាយពីការបើកដៃ អោយពលរដ្ឋចូលកាប់ ឈើ គ្រញូង តាមច្រក តំបន់កាន់ កាប់ផ្នែកសឹករងស្រុកអន្លង់វែងមួយនេះ ជាបន្តបន្ទាប់ ។

មហាជននិយាយរិះគន់ទៀតថា ! ទាហានស៊ីប្រាក់រាជរដ្ឋាភិបាល ! មានតួរនាទីការពារទឹកដី ការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ បែជាចូលខ្លួនជាមួយបទល្មើសទៅវិញ ! ហើយ អ្នក ណា ក៍គេដឹងថា ! ផ្នែកសឹករងមួយនេះមានពាក់ព័ន្ធ ករណីខាងលើនេះ ដែរ  !  ទាហាន នៅ ក្នុងអង្គភាព ជាឈ្មូញរកស៊ីឈើ គ្រញូងផង ប្រមូលទិញ​មកស្តុក !  មានទាំងអ្នក ទៅលួចឆ្លងដែនចូលកាប់ ឈើគ្រញូង ក្នុងទឹកដី ថៃ ផងដែរ  

ពាក់ព័នការចោទប្រកាន់ខាងលើ
BT-NEWS
មិនអាចសុំបំភ្លឺបានទេ ! នៅព្រឹកថ្ងៃទី ២៤ ខែ​មិថុនា នេះ ! ព្រោះលោក ភោគ ភន មេបញ្ជាការផ្នែកសឹករងស្រុកអន្លង់វែង មិនលើក
ទូរស័ព្ទ បើមានបញ្ហា ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ  






No comments:

Post a Comment