Wednesday, June 28, 2017



Bt-news.com និង bt-newsdaily.blogspot.com  ជីកដំបូក ប៉ះចំគ្រាប់សេសសល់ ពីសង្គ្រាមផ្ទុះ ស្លាប់ ភ្លាមៗ  !!!!!



ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

.
ខេត្តឧត្តរមានជ័យ៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលរូបគាត់កំពុងជីកដីដំបូក រំលាយដើម្បីធ្វើស្រែ ហើយប៉ះចំគ្រាប់មីន ប្រភេទ ៦០មីលលីម៉ែត្រ ដែលសេសសល់កាលពីសមយ័សង្គ្រាមបណ្តាលឱ្យផ្ទុះ កាលពីវេលាម៉ោង៣ និង៣០នាទី ល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញ
ហេតុការណ៍នេះកើតឡើងនៅចំណុចវាលស្រែ ស្ថិតនៅចំងាយពីភូមិ ប្រមាណជា ៣គីឡូម៉ែត្រ ក្នុងភូមិខ្ទុម សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលជនរងគ្រោះឈ្មោះ យិញ យឿប ភេទប្រុសអាយុ ៦៩ឆ្នាំ រស់នៅក្នុងភូមិសង្កាត់កើតហេតុខាងលើ ត្រូវបានក្រុមគ្រួសារសាច់ញាតិ នាំយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី ។
តាមឱ្យដឹង ពីក្រុមគ្រួសារជនរងគ្រោះ និយាយថា នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ជនរងគ្រោះបានចេញពីផ្ទះ ដោយមានកាន់ចបជីក ធ្វើដំណើរទៅកាន់វាលស្រែកន្លែងកើតហេតុ ដើម្បីជីក កកាយដីដំបូកឱ្យ រៀបស្មើរ ក្នុងការងាយស្រួល ពេលភ្ជួរដីបង្កបង្កើនផល។ លុះនៅវេលាម៉ោងប្រហែលជា ៣ រសៀលក្នុងថ្ងៃដដែលនោះ ស្រាប់តែលឺស្នូរ គ្រាប់ផ្ទុះមីន ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ នាំគ្នារត់ចេញទៅមើល នៅទីតាំងផ្ទុះគ្រាប់ ហើយក៏ឃើញ ជនរងគ្រោះបានស្លាប់នៅកន្លែងជីដំបូក ព្រមទាំងសាកសពជនរងគ្រោះ ត្រូវអំបែងគ្រាប់យ៉ាងសុះសាច់ផងដែរ។
មន្រ្តីនគរបាលប៉ុស្តិ៍ សង្កាត់កូនគ្រៀល បញ្ជាក់ថា ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យ និងបានសនិដ្ឋាន គ្រាប់ដែលផ្ទុះ ជាប្រភេទគ្រាប់កាំភ្លើងធុន ៦០មីលីម៉ែត្រ ដែលនៅសេសសល់ពីសម័យសង្គ្រាម ហើយប្រភេទគ្រាប់កាំភ្លើងប្រភេទនេះ ទោះបីជាបានកប់ក្នុងដីជាច្រើនឆ្នាំក្តី តែវាក៏មានឥទ្ធិលខ្លាំង អាចឆាបឆក់យកជីវិតមនុស្ស ឬសត្វ ដែលទៅប៉ះពាល់វាបានយ៉ាងងាយបំផុត ៕   

No comments:

Post a Comment