Monday, June 5, 2017



Bt-news.com និង bt-newsdaily.blogspot.com   ឈាមស្រែកស្បែកហៅ ! ឃាតករខ្ទើយម្នាក់ ត្រូវបាននគរបាល តាមចាប់ខ្លួនបាន ក្រោយចាក់សម្លាប់មន្ត្រីសូរិយោដីខេត្តម្នាក់រួច បានរត់គេចខ្លួន  !!!!!





ចូលមើលតាមរយៈ bt-newsdaily.blogspot.com


ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

.
ខេត្តស្ទឹងត្រែង៖ កម្លាំងនគរបាល ព្រហ្មទណ្ឌកំរិធ្ងន់ខេត្តស្ទឹងត្រែង បានធ្វើការចាប់ខ្លួន ជនសង្ស័យ ជាឃាតករខ្ទើយបានហើយ កាលពីវេលាម៉ោង ៣និង៤៦នាទីរសៀល ថ្ងៃទី០៤ មិថុនាម្សិលមិញនេះ បន្ទាប់ពីសម្លាប់ ជនរងគ្រោះមានឈ្មោះ រ៉េត រដ្ឋា ភេទប្រុស អាយុ ២៨ឆ្នាំ ជាមន្ត្រីសូរិយោដីខេត្ត នៅក្នុងបន្ទប់ជួលកាលពីម៉ោង ១១យប់ ថ្ងៃទី០២ មិថុនាកន្លងទៅ ស្ថិត ក្នុង ភូមិ កណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹង ត្រែង ដែលមានស្រុកកំណើតនៅ ភូមិស្វាយ ទារ ឃុំស្វាយទារ ស្រុកចំការលើ ខេត្តកំពង់ចាម ដោយ កាំបិតចុងស្រួច ត្រូវដើមដោះខាងឆ្វេង ណ្តាលឲ្យស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ ! ជនសង្ស័យជាឃាតករខ្ទើយ រូបនោះមាន ឈ្មោះ ស៊ុន ប៉ង អាយុ២៥ឆ្នាំ រស់នៅភូមិកាំងតេជោរ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

លោកវរៈសេនីយ៍ទោដួង ស៊ីវុត្ថា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌ កំរិតធ្ងន់ នៃស្នងការ ដ្ឋាន ខេត្តស្ទឹងត្រែង បានប្រាប់ ថា៖ មានសាក្សីម្នាក់ឈ្មោះ ទា លៀងវ៉េង ហៅទី  ជាម្ចាស់ ផ្ទះជួល បានផ្តល់សម្លើយ ប្រាប់សមត្ថកិច្ចថា ! នៅពេលកើតហេតុនោះ គេបានចុះពីលើផ្ទះ មកបត់ ជើងតូចនៅ ក្រោមផ្ទះ ពេលនោះគេបានឃើញម៉ូតួ១គ្រឿង ចតនៅក្នុងរបងមុខផ្ទះរបស់គេ ក៏ស្រាប់តែគេ បានឮ សម្លេង ស្រែកឲ្យជួយ នៅក្នុងបន្ទប់ជួលរបស់ឈ្មោះរ៉េត រដ្ឋា ពេលគាត់ដើរទៅមើលជិត ក៏បានឃើញមានការប្រតាយប្រតប់គ្នា រវាងអ្នកជួលបន្ទប់ ឈ្មោះ រ៉េត រដ្ឋា ជាមួយបុរស ម្នាក់ទៀត ដែលតែងតែឮគេហៅឈ្មោះ ថា ស៊ុន ប៉ង ! សាក្សីបានបន្តទៀតថា ពេលប្រតាយ
ប្រតប់គ្នានោះ ជនរងគ្រោះបានយកជើងមកខ្ទាស់ទ្វារមិនឲ្យឈ្មោះ ប៉ង បិទបាននោះទេ គេបានស្រែកគេឲ្យជួយផងៗ គេក៏បានស្ទុះរត់ចេញមកក្រៅ ហើយបានស្រែកប្រាប់ថា ខ្ញុំបានត្រូវ ១កាំបិតហើយ និងបានឲ្យគេជួយដឹកគាត់ទៅមន្ទីរពេទ្យ ។ បន្ទាប់មកឈ្មោះស៊ុន ប៉ង ត្រូវគេឃើញបានដើរចេញពីក្នុងបន្ទប់ ជនរងគ្រោះ ដោយមិនមានស្លាក
ស្នាមអ្វីទាំងអស់ ជនសង្ស័យ បាននិយាយដាក់ជនរងគ្រោះថា យ៉ាងម៉េចបានជា បង ឯងធ្វើ អញ្ចឹង ! ឯជនរងគ្រោះឲ្យឈ្មោះ ប៉ង ជូនគេទៅមន្ទីរពេទ្យ បន្ទាប់មកឈ្មោះ ប៉ង បានដឹក ជនរង គ្រោះចាកចេញទៅ ហើយបានជិះទៅជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ ឈ្មោះ ប៉ង និងម៉ូតូអ្នក ធ្វើដំណើរបណ្តាលឲ្យជនរងគ្រោះពីរនាក់ផ្សេងទៀត រងការរបួសយ៉ាងធ្ងន់ធ្ងរ ដោយស្ត្រីវ័យចំណាស់ម្នាក់បានបាក់ជើងទាំង សងខាងទៀតផង

លោកវរៈសេនីយ៍ទោ ដួង ស៊ីវុត្ថា បានបញ្ជាក់បន្ថែមថា៖ក្រោយការបង្ករគ្រោះថ្នាក់ចរាចរណ៍ មួយករណី ទៀតនោះរួចមក ជនសង្ស័យបានគេចខ្លួនបាត់ ឯជនរងគ្រោះ ទាំង៣នាក់ ត្រូវគេ ជួយ ដឹកទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះជីវិត ប៉ុន្តែអកុសល្យ ជនរងគ្រោះ ដែល ត្រូវ គេចាក់១កាំបិតរបួសធ្ងន់ធ្ងរនោះ បានស្លាប់នៅក្នុងមន្ទីរពេទ្យខេត្តស្ទឹងត្រែង ។
 
លោកបន្តថា៖ ក្រោយពេលសួរនាំ ជនសង្ស័យមិនបានទទួលស្គាល់ពីទង្វើរបស់ខ្លួននោះឡើយ ដោយគេនិយាយថា គេមិនបានចាក់សម្លាប់ជនរងគ្រោះនោះទេ ! ហើយនៅថ្ងៃ០៥មិថុនានេះ ជនសង្ស័យកំពុង ស្ថិតក្រោមការសាកសួរ ពីនគរបាលជំនាញខេត្តនៅឡើយ ហើយនឹងត្រូវបញ្ជូន ទៅកាន់សាលាដំបូង ខេត្តស្ទឹងត្រែង ចាត់ការតាមនិតិវិធី

No comments:

Post a Comment