Monday, June 19, 2017










Bt-news.com និង bt-newsdaily.blogspot.com   ប្រជាពលរដ្ឋ សម្រាកព្យាលបាលជម្ងឺ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ព្រឹត្តកម្ម បង់សេវាថ្លៃ ! បង់លុយថ្លៃគ្រែដេកលើឥដ្ឋការ៉ូ ! គ្រូពេទ្យមិនសូវយកចិត្តទុកដាក់ មកលើអ្នកជំងឺ  !!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋ ដែលបាលចូលទៅសំម្រា ព្យាបាលជម្ងឺនៅ មន្ទីរពេទ្យ បង្អែកខេត្តសៀមរាប បានរៀបរាប់ប្រាប់អ្នកព័ត៍មានថា ! គាត់បានមកសម្រាព្យាបាលជម្ងឺ ហើយបង់ប្រាក់ត្រឹមត្រូវ តាមការកំណត់របស់មន្ទីរពេទ្យ អ្វីដែលពួកគាត់ហួសចិត្តនោះ គឺគាត់ បានបង់សេវាថ្លៃគ្រែសម្រាក (១៥ម៉ឺនរៀល) ដប់ប្រាំម៉ឺនរៀល គ្រប់ចំនួន អស់ហើយ ប៉ុន្តែគ្មាន គ្រែដេក បែជាគ្រូពរទ្យអោយដេកលើដ្ឋការ៉ូ ទៅវិញ  សេវាដេកលើឥដ្ឋការ៉ូ តម្រូវបង់ ថ្លៃជាងដេកនៅផ្ទះសំណាក់ទៅទៀត ។

 ប្រភពព័ត៍មានដែលបាននិយាយទៀយថា ! ក្នុងមន្ទីរពេទ្យនេះពេលមកពិនិត្យ ជ
ម្ងឺ តម្រូវ អោយ បង់ប្រាក់មុនគ្រប់ ស្ថានភាពជំងឺទាំងអស់ ផ្ទុយពីពេទ្យឯកជនពិនិត្យ ហើយទើប បង់ ប្រាក់ ជាក្រោយ ! ចំណែកអ្នកម្ងឺមិនមានថ្នាំ ចាក់អោយទេ !  ពេទ្យប្រាប់ថា គ្មានថ្នាំចាក់អោយ ទេ ព្រោះវាថ្លៃ ហើយពេទ្យបានប្រាប់អោយទៅទិញនៅខាងក្រៅ ! ចំពោះប្រភេទថ្នាំដែល គ្រូ ពេទ្យ តំម្រូវអោយទិញ នោះ នៅតាមកន្លែងលក់ថ្នាំផ្សេងៗ មិនមានលក់ឡើយ !   គឺមាន តែកន្លែង នៅមុខមន្ទីរពេទ្យបង្អែក ដែលគ្រូពេទ្យចង្អុល អោយទៅទិញមួយប៉ុណ្ណោះ

ប្រភពបានបន្តទៀតថា ! ចំណែកបុគ្គលិកពេទ្យ មិនសូវមកចិត្តទុកដាក់មកលើអ្នកជម្ងឺនោះ ទេសូម្បីតែបូមឈាមរួចសួរអំពីស្ថានភាពម្ងឺ ក៍មិនប្រាប់ដែរ ថែមទាំងស្តីបន្ទោសទៅ លើ អ្នកជម្ងឺ ទៀតផង ។
ពួកគាត់បញ្ជាក់ប្រាប់អ្នកព័ត៌មាន ! សុំសួរថាតើមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប ជាមន្ទីរពេទ្យ ឯកជន ឬជារបស់រដ្ឋបានជា យកសេវ៉ាគ្រប់ស្ថានភាពជម្ងឺទាំងអស់ សម្រាប់ពួកគាត់ជា អ្នក ក្រីក្រ ផំផុត ដែលមិនមានលទ្ធភាព ទៅសម្រាកព្យាបាលជម្ងឺនៅ គ្លីនិកឯកជន  ហើយសង្ឃឹម ទៅលើពន្ទីរពេទ្យរដ្ឋ អស់ថ្លៃសេវ៉ាបន្តិចបន្តូច ហើយអោយគាត់យកលុយ ទៅទិញ ថ្នាំនៅ ខាងក្រៅដដែរនោះ ពួកគាត់មិនចាំប៉ាចមកដេកទេ ធ្វើបែបនេះជាន់ ក ពលរដ្ឋក្រីក្រដដែល តើសង្ឃឹមអ្វីទៀត ពលរដ្ឋស្នើរសុំ អោយឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល​មេត្តា ពិនិត្យឡើយវិញ ដើម្បីជាក្តីសង្ឃឹមរបស់ពលរដ្ឋក្រីក្រផង ។

ពាក់ព័ន្ធករណីខាងលើនេះ អ្នកព័ត៍មានយើង មិនអាចទំនាក់ទំនងទៅលោក ម៉ែន ផល្គុណ ប្រធានមន្ទីរ ពេទ្យបានទេនៅព្រឹកថ្ងៃទី២០ ខែមិថុនានេះ ! បើមានបញ្ហា សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕

No comments:

Post a Comment