Bt-news.com
និង bt-newsdaily.blogspot.com
ភ្លៀងខ្លាំងជាទឹកជំនន់ហូរបំផ្លាញផ្លូវ ជាង ២០ម៉ែត្រ បានរារាំងដល់ការធ្វើដំណើរ
របស់ប្រជាពលរដ្ឋចំនួន៧ភូមិ !!!!!!
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តឧត្តរមានជ័យ៖ ផ្លូវ ប្រវែងជាង២០ម៉ែត្រ ដែលរងការវាយប្រហារ ដោយសារ ទឹកភ្លៀងហូរច្រោះ ធ្វើឱ្យរាំងស្ទះ ក្នុងការធ្វើដំណើរ ដល់ប្រជាពលរដ្ឋចំនួន ៧ភូមិ នៅក្នុងឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ! ស្ថិតនៅចំណុចទំនប់ សូន្យប្រាំ(០០៥) ភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
អាជ្ញាធរឃុំអូរស្វាយបានប្រាប់ថា៖ ផ្លូវគ្រូសក្រហមមួយខ្សែរខាងលើ ប្រវែងជាង ២០ម៉ែត្រ ដែលដាច់ដោយទឹកភ្លៀងធ្លាក់ ហើយក៏ជាផ្លូវតែមួយគត់ សំរាប់ឱ្យប្រជាពលរដ្ឋឆ្លងកាត់ មធ្យោបាយដឹកជញ្ជូន ក៏ដូចជាសិស្សានុសិស្ស ឆ្លងកាត់ទៅសាលារាល់ថ្ងៃផងដែរ ។

ប្រជាពលរដ្ឋបានធ្វើការសំណូមពរដល់អាជ្ញាធរ
មានសមត្ថកិច្ច ធ្វើការជួសជុលឡើងវិញ ឱ្យបានលឿបបំផុត
ព្រោះគ្រាន់តែរយពេលប៉ុន្មានថ្ងៃមកនេះ មានប្រជាពលរដ្ឋចំនួន ៧ភូមិ បានរាំងស្ទះ
និងខកខាន មិនបានដឹកផលដំណាំ យកទៅលក់ នៅផ្សារស្រុកត្រពាំងប្រាសាទ
ហើយមានកូនសិស្សតូចៗ ក៏ត្រូវខកខានមិនបានសិក្សា
ដោយសារផ្លូវដាច់ ! បើសិន ពួកគាត់ត្រូវធ្វើដំណើរ ផ្លូវ
ផ្សេងទៀត ត្រូវ ចំណាយពេលវេលាជាច្រើនម៉ោង ។
លោក កេត សឿង មេឃុំអូស្វាយបានឱ្យដឹងតាមទូរស័ព្ទ
នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញនេះថា
ផ្លូវគ្រួសក្រហមមួយខ្សែរខាងលើ បានតភ្ជាប់ទៅភូមិចំនួន ៧ភូមិ គឺភូមិសែន សំ
ភូមិទំនប់អភិវឌ្ឍន៍ ភូមិពាមក្នុង ភូមិឈើទាលជ្រុំ ភូមិអូរសែនសំ ភូមិភូមិអូស្វាយ
និងភូមិ ទួល គ្រួស ស្ថិតក្នុងឃុំអូស្វាយ ស្រុកត្រពាំងប្រាសាទ ហើយក៏ ត
ភ្ជាប់ទៅទំនប់បង្ហៀរ អូរស្វាយ (ហៅទំនប់អភិវឌ្ឍន៍) ឆ្ពោះទៅផ្លូវយុទ្ធសាស្រ្តនៃជើងភ្នំដងរែកជាប់ព្រំ
ដែនប្រទេស ថៃ ។ លោក កេត សឿង បានបន្តថា
ផ្លូវគ្រួសក្រហមខាងលើត្រូវបានដាច់ជាច្រើនឆ្នាំហើយ
រាល់រដូវវស្សារ ដោយសារតែទឹកភ្លៀងហូច្រោះ ហើយអាជ្ញាធរ បានជួសជុលជាបន្តបន្ទាប់
តែពេលនេះលោកបានស្នើរសុំទៅសាធារណការខេត្ត ដើម្បីធ្វើការជួសជុល និងដាក់លូរជំនួស វិញ
នៅថ្ងៃស្អែក ខាងស្អែក ធានាឱ្យបានឆាប់ សម្រួលដល់ប្រជាពលរដ្ឋ
និងសិស្សបានធ្វើដំណើរឡើងវិញ ៕
No comments:
Post a Comment