Friday, June 16, 2017



Bt-news.com និង bt-newsdaily.blogspot.com  មន្រ្តីនគរបាលសុំគោលការណ៍ឃាត់ខ្លួន ! ជនសង្ស័យឈ្មោះ វ៉ាន់ ស៊ុន ហៅ ឆ្លូញ ជាគ្រូពេទ្យ នៅមន្ទីរពហុព្យាបាល និងសម្ភព ( អង្គរសង់តេ ) ពាក់ព័ន្ធករណី ប្រទូស្តកេរខ្មាស !!!!!



ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ គ្រូពេទ្យ
ឈ្មោះ វ៉ាន់ ស៊ុន ហៅ ឆ្លូញ ភេទប្រុស អាយុ២៤ឆ្នាំ មុខងារជាបុគ្គលិក នៅមន្ទីរពហុព្យាបាល និងសម្ភព ( អង្គរសង់តេ ) ឯកជន ផ្លូវលោកតាណឺយ ស្ថិតក្នុង ភូមិ បន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ! កំពុងរងនូវការរិះគន់យ៉ាងខ្លាំងពី មហាជន ពាក់ព័ន្ធនឹង ប្រទូស្តកេរខ្មាស ទៅលើកញ្ញា ម្នាក់ឈ្មោះ ទា ស៊ីវហ្គិច ភេទស្រី អាយុ ២១ឆ្នាំ មុខ របរលក់ សំលៀក បំពាក់នៅហាងសួនម៉ូតទាន់សម័យ មានទីលំនៅ ស្នាក់នៅហាង សួន ម៉ូត ទាន់សម័យ សង្កាត់សាលាកំរើក ក្រុង-ខេត្ត សៀមរាប !  កាលពីវេលាម៉ោង០៣ និង០០នាទីយប់ ថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ២០១៧ ម្សិលមិញ នៅក្នុង បន្ទប់ជនរងគ្រោះលេខ១៦ ជាន់ទី០១ នៃមន្ទីរពេទ្យខាងលើ ។

មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម បានប្រាប់ BT-NEWS
ថា ! កញ្ញាបានមកដាក់ពាក្យ បណ្តឹង រួចហើយកាលពីថ្ងៃទី១៥ ខែមិថុនា ម្សិលមិញ ហើយនៅក្នុងបណ្តឹងនោះសរសេរថា ! នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង២០,០០ នាទី ជនរងគ្រោះបានមកដេកសំរាក នៅ ពហុព្យាបាលអង្គរសង់តេ ! រហូតដល់ថ្ងៃទី១៥ ខែឆ្នាំដដែល ជនសង្ស័យជាគ្រូពេទ្យបានចូលក្នុង ហើយ និយាយគ្នាលេងមួយសន្ទុះព្រោះឃើញនៅម្នាក់ឯង បន្ទាប់មកខ្លួនបានឡើងដេកលើ ប៉ៅអី ដែលនៅចុងជើងជនរងគ្រោះ ហើយបានទៅបិទទ្វាបិទភ្លើង រួចឡើងទៅដេកលើគ្រែ ជាមួយជន រងគ្រោះ យកដៃស្ទាបលើមុខ ថ្ពាល់ និងក ហើយឱបលើដោយយក ដៃដាក់លើពោះ ជនរង គ្រោះ និងយកជើងឆ្វេងគងពីលើ លុះព្រឹកឡើងជនសង្ស័យបានចេញទៅផ្ទះបាត់  លុះដល់ វេលាម៉ោង១៦ និង៥០នាទី ថ្ងៃទី១៥ ! សមត្ថកិច្ចយើង បានកោះអញ្ជើញ ជនសង្ស័យ យកមកសាកសួរ នៅប៉ុស្តិ៍ហើយគាត់ខ្លួនតែម្តង ជនសង្ស័យ ឆ្លើយសារភាពថា ខ្លួនពិត ជាបានធ្វើសកម្មភាព យកដៃស្ទាប លើមុខ ថ្ពាល់ និងក ហើយឱបលើជនរង គ្រោះពិតប្រាកដ មែន មូលហេតុឃើញ ជនរងគ្រោះ គួរ អោយស្រលាញ់ !  ដល់ថ្ងៃទី១៦នេះ ជនសង្ស័យខាងលើសមត្ថកិច្ចកំពុងសុំគោលការណ៍ឃាត់ខ្លួន

ទោះជាយ៉ាងណា ក៍នៅមានការរិះគន់យ៉ាងចំពោះគ្រូពេទ្យ នៃមន្ទីរពេទ្យមួយនេះដែរ ! គ្រូពេទ្យ ខិតខំព្យាបាល​ជម្ងឺប្រជាពលរដ្ឋអោយបានល្អ ដើម្បីស្វែងរក អតិថិជនអោយបានច្រើន និងផ្តល់សេចក្តីទុកចិត្តជួនអតិថិជនរបស់ខ្លួនទៅ មិនត្រូវចង់ព្យាបាលផ្លូវភេទ អោយគេទៀត នោះទេ ! ពួកគេនិយាយទៀតថា ! គ្រូពេទ្យមា្នក់នេះធ្លាប់ធ្វើចឹងបានសម្រេច កាមតណ្ហារបស់ខ្លួន ពីមុនមកហើយ បានជាហ៊ានដោយមិនមានការអនុញ្ញាតិ​ពីសាម៉ីជន ! ដោយ​គ្មានមនោសញ្ចេតនាបន្តិចណាសោះនោះ ៕




No comments:

Post a Comment