Wednesday, June 14, 2017



Bt-news.com និង bt-newsdaily.blogspot.com  ប្រជាពលរដ្ឋ អំពាវនាវសម្តេចក្រឡាហោម សរ ខេង ចាត់វិធានការចំពោះ លោកវរៈសេនីយ៍ឯក ឃួង ទីន មេប៉ុស្ដិ៍នគបាលអន្តោបវេសន៍ ច្រកអូស្មាច់ យកថ្លៃ សេវា  ប័ណ្ណព្រំដែន ( បរ៉ាផាស ) លើសកំណត់ !!!!!!







ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្ដមានជយ័ប្រជាពលរដ្ឋដែលឆ្លងដែនចូលប្រទេស ថៃ ដើម្បី ទទួលសេវ៉ាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ តាមច្រកអន្តរជាតិអូស្មាច់ ខេត្តឧត្តមានជយ័ អំពាវនាវសម្តេចក្រឡាហោម សរ ខេង ដើម្បីចាត់វិធានការ ចំពោះលោករៈសេនីយ៍ឯក ឃួង ទីន មេប៉ុស្ដិ៍នគបាលអន្តោបវេសន៍ ច្រកអូស្មាច់ យកថ្លៃ សេវា  ប័ណ្ណព្រំដែន ( បរ៉ាផាស ) លើសកំណត់របស់សៀវភៅ បន្ទុក  ប័ណ្ណ ព្រំដែន ត្រូវបានមន្រ្ដី នគបាលដែលជាអ្នកផ្ដល់សេវ៉ាសាធារណៈតម្រូវអោយពួកគាត់បង់ប្រាក់  ( ៧ម៉ឺនរៀល ) តម្លៃនេះលើស សៀវភៅបន្ទុករបស់ក្រសួងរហូតដល់ទៅ ប្រាំម៉ឺនរៀលឯណោះ

ប្រជាពលរដ្ឋនិយាយថា ! ពួកគាត់បានធ្វើប័ណ្ណព្រំដែន ឆ្លងដែនដើម្បីទៅពិគ្រោះព្យាបាលជម្ងឺនេះ ត្រូវបាន លោកវរ:សេនីយ៍ឯក ឃួង ទីន ឈ្លៀតឱកាស គាបសង្កត់ យកប្រាក់ ពីពួកគាត់ ឆោតល្ងង់ដែលមិនស្គាល់ច្បាប់ នែការផ្ដល់សេវាសាធារណៈនោះ

មន្រ្ដីនគបាលអន្តោបវេសន៍ម្នាក់សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា !  ប្រជាពលរដ្ឋដែល នៅក្នុង ខេត្តឧត្តមានជយ័ ត្រូវបង់ថ្លៃសេវា ៥ម៉ឺនរៀល ចំណែកពលរដ្ឋមកពីបណ្ដាខេត្តផ្សេងគឺ ម៉ឺនរៀល ជាទូទៅ ! ទៅហើយសេវានេះ គឺបានអនុវត្តច្រើនឆ្នាំមកហើយ ដែលផ្ទុយ និងអនុក្រិដ្ឋ ដែលកំណត់អោយយកតែ ២ ( ពីម៉ឺនរៀល ) ប៉ុណ្ណោះ

សមត្ថកិច្ចដែលប្រចាំការនៅច្រកទ្វាអន្តរជាតិអូស្មាច់ម្នាក់និយាយថា ! ប្រជាពលរដ្ឋយ៉ាងច្រើន  ចេញចូលទៅប្រទេថៃទាំងទៅរកការងារធ្វើ និងទៅពិនិត្យព្យាបាលជំងឺ បើថ្ងៃធម្មតា ទៅរយ នាក់ ក្នុង១ថ្ងៃ ចំណែកថ្ងៃសៅរ៍និងថ្ងៃអាទិត្យវិញ មានរហូតដល់៤ទៅ៥រយនាក់ក៍មានដែរ មហាជនរិះគន់ថា ! ការយកថ្លៃសេវាលើសនេះ បើសរុបចំនួនមនុស្សជាមធ្យម វិញ មានពលរដ្ឋប្រមាណក្បែម៉ឺននាក់ ក្នុងមួយខែ សរុបជាលុយ ច្រើនលានណាស់
ចូលហោប៉ៅ ពួកគេ

ពាក់ព័ន្ធការចោទប្រកាន់ខាងលើ BT-NEWS
មិនអាចសុំការបំភ្លឺបានទេនៅរសៀលថ្ងៃទី ១៤ ខែមិថុនា នេះ ដោយសាលោក ឃួង ទីន មេប៉ុស្ដិ៍នគបាលអន្តោបវេសន៍ ច្រកអូស្មាច់ មិនទទួលទូរស័ព្ទ បើមានបញ្ហា សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើនេះ ៕



No comments:

Post a Comment