Bt-news.com និង bt-newsdaily.blogspot.com
អគ្គីភ័យឆាបឆេះផ្ទះ០១ខ្នង និងបន្ទប់ជួល០៦បន្ទប់ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកម្នាក់ !!!!
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ភ្នំពេញ៖ ផ្ទះរបស់ប្រជាពលរដ្ឋចំនួនមួយខ្នង និងបន្ទប់ជួលលក់ដូជូសជុលទូរស័ព្ទ ជួសជុលទូរទស្សន៍ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ឋោសន្ឋៅលេបត្របាក់គ្មានសល់បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចទាំងកណ្ដាលអាធ្រាតនិងរថយន្ដពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍បាញ់ពន្លត់ ។ ហេតុការណ៍គ្រោះអគ្គីភ័យនេះដែរបានកើតឡើងកាលពីវេលាម៉ោង០២ និង០០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវបេតុងព្រៃស ក្នងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះនោះមានឈ្មោះ សុខ ជា ភេទប្រុស អាយុ៣០ ស្នាក់នៅផ្ទះកើតហេតុ និងមានជាបន្ទប់ជួលចំនួន៦បន្ទប់ ។
សមត្ថកិច្ចបានអោយដឹងថា ! ករណីអគ្គីភ័យនេះគឺអាចបណ្ដាលមកពីការឆ្លងចរន្ដអគ្គីសនី ហើយបានប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យ ដើម្បីបាញ់បន្លត់អស់ចំនួន១១គ្រឿង ប៉ុន្តែបាញ់ពន្លត់ ៨គ្រឿងប្រើរយៈពេលជិតមួយម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ។ចំណែកទំហំនៃការខូចខាតទ្រព្យសម្បត្តិនៅមិនដឹងពិតប្រាកដនៅឡើយ ! ប្រជាពលរដ្ឋបានរិះគន់ទៅលើក្រុមពន្លត់អគ្គីភ័យខណ្ឌដង្កោយ៉ាងខ្លាំង ដោយសារតែពេលកើតហេតុភ្លាមៗពួកគាត់បានរាយការណ៍ និងសុំអោយរថយន្ដពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍ភ្លាមៗហើយសាលាខណ្ឌក៏នៅមិនឆ្ងាយពីកន្លែងកើតហេតុដែរ តែអ្វីដែលធ្វើអោយពួកគាត់ខកចិត្តគឺអណ្ដាលភ្លើងបានឆាបឆេះផ្ទះអស់ស្ទើរទាំងស្រុងទៅហើយទើបបានរថយន្ដពន្លត់អគ្គីភ័យរបស់សាលាខណ្ឌដង្កោទៅដល់កន្លែងកើតហេតុ ៕

No comments:
Post a Comment