Wednesday, April 5, 2017

Bt-news.com និង bt-newsdaily.blogspot.com កាកបាទក្រហមកម្ពុជាជា ចលនាមនុស្សធម៌ នៅជាប់នឹងជនរងគ្រោះ









ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ កាកបាទក្រហមកម្ពុជា ជាអង្គការចលនាមនុស្សធម៌ នឹង នៅជាប់ជាមួយជនរងគ្រោះ និង ងាយរងគ្រោះ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះបងប្អូនគ្រួសារប្រជាពលរដ្ឋទីទ័លក្រ ផ្ទុកជម្ងឺអេដស៍ ចាស់ជរាគ្មានទីពឹង ជនពិការ និង ស្ត្រីសម្រាលកូនតូច   មានផ្ទៃពោះ និង កុមារកំព្រា ។  នៅព្រឹកថ្ងៃទី ០៥ ខែ មេសា ឆ្នាំ២០១៧នេះ
   គណៈប្រតិភូគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយលោកជំទាវ គួយ ណាលីន ឃឹម​ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត លោកជំទាវ ទោម ចន្ថា នូ ផល្លា  សមាជិកាកិត្តិយសកាកបាទក្រហម កម្ពុជាខេត្ត រួមទាំងលោកជំទាវ អស់លោក លោកស្រីជាសមាជិក សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និង អាជ្ញាធរស្រុក​ បាននាំយកអំណោយរបស់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនបងប្អូនគ្រួសារទីទ័លក្រ ចាស់ជរាគ្មានទីពឹង ជនពិការ ចំនួន ៤០គ្រួសារ (មកពីឃុំគោកធ្លកក្រោម ចំនួន២០គ្រួសារ និងឃុំកំពង់ក្ដីចំនួន២០គ្រួសារ) នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែង ខេត្តសៀមរាប ។
បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក អភិបាលស្រុកជីក្រែង និង សេចក្តីរាយការណ៍របស់ លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ក៏បានបញ្ជាក់អំពីប្រភពនៃអំណោយ ដែលផ្តល់ជូនបងប្អូននាពេលនេះ

មានប្រសាសន៍សំណេះសំណាលនោះដែរ លោកជំទាវ គួយ ណាលីន ឃឹម​ប៊ុនសុង ក៏បានលើកឡើងផងដែរថា អំណោយដែលលោកតា លោកយាយ បងប្អូន ពូមីង ទទួលបាននៅពេលនេះ ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានមើលឃើញនូវពីទុក្ខលំបាកនិងជីវភាពខ្វះខាតរបស់បងប្អូន ដោយមិនបានទុកឲ្យជនណាម្នាក់ស្លាប់ដោយឥតអាហារនោះឡើយ ។ ម៉្យាងទៀត នៅថ្ងៃខាងមុខនេះដែល បងប្អូនប្រជាពលរដ្ឋខ្មែរយើងទទួលអំណរសាទរទេវតាឆ្នាំថ្មី  ឆ្នាំរកា  នព្វស័ក  ព.ស២៥៦០.២៥៦១ ទើបថ្ងៃនេះក្រុមប្រតិភូគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប នាំយកនូវអំណោយសម្តេចគតិព្រឹទ្ធបណ្ឌិត ចែកជូនដល់បងប្អូនដោយមិនបានប្រកាន់នូវនិន្នាការនយោបាយណាឡើយ ដើមី្ប បានបងប្អូនយកទៅប្រើប្រាស់ក្នុងពេលបុណ្យចូលឆ្នាំថ្មីនេះ នៅពេលដែលជួបនូវជីវភាពខ្វះខាត សំខាន់ជនចាស់ជរាគ្មានទីពឹង ជនពិការ ។ ក្នុងនោះដែរលោកជំទាវ គួយ ណាលីន ឃឹម​ ប៊ុនសុង ក៏បានសម្តែងនូវការអាណិត អាសូរចំពោះបងប្អូន ដែលមានជីវភាពខ្វះខាត និង ចាស់ជរាគ្មានទីពឹង ព្រមទាំងបានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ព្រមទាំងបានធ្វើការណែនាំផងដែរ ចំពោះបងប្អូនត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និង ត្រូវនាំកូនរបស់ខ្លួនមកមណ្ឌលសុខភាព ដើមី្បទទួលការចាក់ថ្នាំបង្កា ការពារជម្ងឺ និង   ពិនិត្យសុខភាព  ។ លោកជំទាវ គួយ ណាលីន ឃឹម​ប៊ុន សុង ក៏បានធ្វើការនាំមួយចំនួន គឺត្រូវខិតខំតស៊ូឡើង ដើមី្បជីវិត និង អនាគតរបស់ក្រុមគ្រួសារ កូនៗរបស់ខ្លួន ហើយសង្គមក៏មិនបោះបង់ចោលបងប្អូនឡើយ  ដោយយើងមានអាជ្ញាធរមូលដ្ឋានជាអ្នកគ្រប់គ្រងរបស់ខ្លួន ។ ​ម៉្យាងទៀតក៏បងប្អូនទាំងអស់ត្រូវមានការ ប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាភ្លើងផ្សែង ពីព្រោះថាពេលនេះជារដូវក្តៅស្ងួត នឹងងាយរងគ្រោះដោយអគ្គីភ័យ និង គ្រោះថ្នាក់ផ្សេងៗជាដើម និង ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយបច្ចុប្បន្នការបម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យយើងជួបនូវប្រធានស័ក្តិ ពីបាតុភូតធម្មជាតិ ដូច្នេះបងប្អូនត្រូវមានការរត់រកទីកន្លែងដែលមានសុវត្ថិភាពផងដែរ  ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាន៖ សាប៊ូលុច្ស២ដុំ  សាប៊ូម្សៅ១កញ្ចប់  ច្រាសដុសធ្មេញ១ដើម  ថ្នាំដុសធ្មេញ១បំពង់  ទឹកស៊ីអ៊ីវ១យួរ  អំបិល១គីឡូក្រាម  ប្រេងឆា១ដប  នំធុង១ធុង  អង្ករ២៥គីឡូក្រោម ទឹកបរិសុទ្ធ១យួរ និងថវិកា២ម៉ឺនរៀល 

                                                                                     

No comments:

Post a Comment